Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ គឹជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់និងធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1366
សម្ដេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ គឹជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់និងធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត សម្ដេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ គឹជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់និងធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គឹជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់ ដែលអាចនិយាយថា «ធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត» ដែលអាចដាក់គ្រែអ្នកជំងឺបានជាង៤០០គ្រែ និងមានសម្ព័ន្ធភាពជាច្រើនជាមួយមន្ទីរពេទ្យធំៗ និងឯកទេសជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែម នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមន្ទីរពេទ្យនេះ នឹងអាចជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនទាំងនៅស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់ នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម៕

អត្ថបទទាក់ទង