Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានទឡ្ហីករណ៍ ៣ ចំណុចដែលឆ្លុះបញ្ចាំងអោយឃើញពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 272
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានទឡ្ហីករណ៍ ៣ ចំណុចដែលឆ្លុះបញ្ចាំងអោយឃើញពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានទឡ្ហីករណ៍ ៣ ចំណុចដែលឆ្លុះបញ្ចាំងអោយឃើញពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានទឡ្ហីករណ៍ចំនួន ដែលឆ្លុះបញ្ចាំងអោយឃើញពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា ដែលក្នុងនោះ៖

– ទឡ្ហីករណ៍ទី១ គឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតីកាលទី៧ ដែលបានផ្តោតសំខាន់ទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
– ទឡ្ហីករណ៍ទី២ ការចូលរួមកុះកររបស់ប្រជាជនកម្ពុជាក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត គឺជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរព និងជំនឿសាសនាយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា បើទោះជាគ្រប់សាសនាទាំងអស់ត្រូវបានលុបបំបាត់ក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ។
– ទឡ្ហីករណ៍ទី៣ ទោះបីជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែសិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមដ៏ចម្បងពីសំណាក់ការអប់រំទូន្មានតាមបែបសាសនា ជាពិសេសការជំរុញការរស់នៅតាមពុទ្ធឱវាទនៃព្រះពុទ្ធសាសនា ដែលតែងតែប្រោសសត្វលោកអោយរស់ និងប្រកបដោយភាពថ្លៃថ្នូ និងសុខដុមរមនារវាងគ្នាទៅវិញទៅមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារព្ធឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍន៍ និងកាន់តែទំនើប ការលើកម្ពស់វិធាននៃការរស់នៅស្របតាមសាសនាគឺពិតជាសំខាន់ និងចាំបាច់៕



អត្ថបទទាក់ទង