Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មនុស្សគ្រប់រូបចាំបាច់ត្រូវមានការងារធ្វើ ដើម្បីចិញ្ចឹមជីវភាព

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 171
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មនុស្សគ្រប់រូបចាំបាច់ត្រូវមានការងារធ្វើ ដើម្បីចិញ្ចឹមជីវភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មនុស្សគ្រប់រូបចាំបាច់ត្រូវមានការងារធ្វើ ដើម្បីចិញ្ចឹមជីវភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យថា «វិស័យការងារ» គឺផ្តោតទៅលើជីវភាពប្រចាំរបស់ប្រជាពលរដ្ឋ ពីព្រោះមនុស្សយើងកើតមកត្រូវមានការងារ មិនថាតែនៅក្នុងវិស័យកសិកម្មនោះទេ។ សម្ដេចបានគូសបញ្ជាក់ថា សូម្បីតែកាលពីជំនាន់ដើម ដែលមនុស្សមិនទាន់កើតជាសហគមន៍ នៅជាមនុស្សព្រៃ មនុស្សភ្នំ ឬមនុស្សកុលសម្ព័ន្ធក្ដី ក៏ត្រូវមានការងារធ្វើដែរ ពោលគឺបរបាញ់សត្វ ដើររកអាហារ ដើម្បីចិញ្ចឹមជីវភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៨១០៨ នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទំនើបកម្មការងារ បានរៀបចំជាវិស័យផ្សេងៗ ហើយនៅទីនេះ មានវិស័យឧស្សាហកម្ម មានរោងចក្រ ដែលបានប្រមូលផ្តុំ មានលក្ខណៈទំនើបជាងមុន។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា គឺរាជរដ្ឋាភិបាលបាននិងកំពុងបន្តធ្វើកិច្ចការងារទាំងអស់នេះ អស់រយៈពេលជាង ៤០ឆ្នាំ មកហើយ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ៕


អត្ថបទទាក់ទង