Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន ៖ រំលឹករឿងអស់សំណើចមួយ បានកើតឡើងក្នុងស្រុកក្រូចឆ្មារ នៅកំឡុងឆ្នាំ១៩៨២

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1275
សម្តេចតេជោ ហ៊ុន សែន ៖ រំលឹករឿងអស់សំណើចមួយ បានកើតឡើងក្នុងស្រុកក្រូចឆ្មារ នៅកំឡុងឆ្នាំ១៩៨២ សម្តេចតេជោ ហ៊ុន សែន ៖ រំលឹករឿងអស់សំណើចមួយ បានកើតឡើងក្នុងស្រុកក្រូចឆ្មារ នៅកំឡុងឆ្នាំ១៩៨២

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ភ័យខ្លាំងបំផុតពេលក្នុងកម្មវិធីមានការចាក់ភ្លេងគោរពទង់ជាតិ ពីព្រោះធ្លាប់មានបទពិសោធន៍ដែលថាជារឿងអស់សំណើចមួយក៏ ថាបានដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ត រំលឹកពីប្រវត្តិការងារចុះមកកាន់ស្រុកក្រូចឆ្មារក្នុងឆ្នាំ១៩៨២ ពេលនោះកម្មវិធីពេលព្រឹកដល់ពេលចាក់ភ្លេងជាតិបែរជាឮបទចម្រៀងទៅវិញ។ នេះជារឿងអស់សំណើចមួយ នៅពេលដែលត្រូវចាក់ភ្លេងគោរពទង់ជាតិគោរពស្រាប់តែឮថា ឱស្នេហ៍មាសបង! (សើច) ពេលហ្នឹងគេចាក់ម៉ាញ៉េ ព្រោះពេលយប់អ្នកយាមគេចាក់ចម្រៀងស្តាប់លេង ដល់ព្រឹកឡើងអ្នកយាមភ្លេចដូរកាសែត។

នាឱកាសនោះ សម្ដេចតេជោ ថ្លែង កោតសរសើរកម្មវិធីសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដែលសិស្សានុសិស្សច្រៀងចម្រៀងជាតិគោរពទង់ជាតិតែម្ដង។ សម្ដេចតេជោ លើកទឹកចិត្តដល់ដល់គ្រប់សាលារៀនទាំងអស់ ត្រូវរៀបចំឱ្យមានច្រៀងគោរពទង់ជាតិ ខណៈទាហានប្រជុំជួរគួរធ្វើបែបនេះផងដែរ៕

អត្ថបទទាក់ទង