Khmer First Close

សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត និងថ្នាក់ដឹកនាំ លើកបដាតវ៉ាទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 1047
សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត និងថ្នាក់ដឹកនាំ លើកបដាតវ៉ាទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត និងថ្នាក់ដឹកនាំ លើកបដាតវ៉ាទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រមាណជាង៤០០នាំគ្នាតវ៉ានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន រួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត ដែលបានឃុបឃិតគ្នាប្រើអំណាចគណបក្ស ទៅគំរាមកំហែង និងដកហូតតួនាទី សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្ស នៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្តយ៉ាងអយុត្តិធម៌។

ក្រុមបាតុករ បានលើកបដាតវ៉ា ដោយបានគូសបញ្ជាក់ថា លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការបក្សភ្លើងទៀន ឡើងដោយខុសច្បាប់ និងជាមេដឹកនាំដែលគ្មានសុជីវធម៌ ហើយសូមឈប់គំរាមកំហែងដល់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋានជាបន្ទាន់ និងចុះចេញពីតំណែងដោយឥតលក្ខខណ្ឌចាប់ពីពេលនេះតទៅ។

ក្រុមបាតុករ ក៏បានបញ្ជាក់បន្ថែមនៅក្នុងបដាថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ក៏ត្រូវបញ្ឈប់ការគំរាមកំហែងដកហូតតួនាទីរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋានជាបន្ទាន់ លោក ទាវ វណ្ណុល គឺជាមេដឹកនាំដែលគ្មានសមត្ថភាព និងត្រូវចុះចេញពីតំណែងដោយឥតលក្ខខណ្ឌ៕