Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ កីឡា 1368
ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ

AKP ឌីលី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣

ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមរត់ដង្ហែ និងអបអរសាទរដោយផ្ទាល់ពីឯកឧត្តម José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) លើកទី១២ និងឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា ព្រមទាំងមន្ដ្រីជាន់ខ្ពស់ប្រទេសទីម័រឡេស្តេ ព្រមទាំងឯកអគ្គរដ្ឋ/រាជទូតបណ្ដាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាមន្ដ្រី UN សរុបចំនួនជាង ៨០០នាក់។