Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើន ធ្វើអោយសហគមន៍អន្តរជាតិទទួលស្គាល់ថា «កម្ពុជាគឺជាជើងឯកមួយនៅក្នុងវិស័យនេះ»

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 186
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើន ធ្វើអោយសហគមន៍អន្តរជាតិទទួលស្គាល់ថា «កម្ពុជាគឺជាជើងឯកមួយនៅក្នុងវិស័យនេះ» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើន ធ្វើអោយសហគមន៍អន្តរជាតិទទួលស្គាល់ថា «កម្ពុជាគឺជាជើងឯកមួយនៅក្នុងវិស័យនេះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជីវចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម។ សម្ដេចថា កម្ពុជាអនុវត្តបានល្អប្រសើរ នូវបេសកកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលដ្ឋានធម្មជាតិក្នុងការធានាបាននូវសន្តិសុខស្បៀង សន្តិសុខទឹក សន្តិសុខថាមពល ការទ្រទ្រង់ជីវភាពប្រជាជនរយៈពេលវែង និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងការកែច្នៃសំណល់ទីប្រជុំជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គំនិតផ្តួចផ្តើមស្ដីពីកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតងនិងចីរភាព និងការអនុវត្តគោលនយោបាយការទូតបៃតងឥណទានកាបូន នឹងលើកកម្ពស់ហិរញ្ញប្បទានបៃតង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕



អត្ថបទទាក់ទង