សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ប្រកបដោយសុវត្ថិភាព
នៅវេលាម៉ោង១០.២០នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ សម្ដេចតេជោ និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នៃប្រទេសឡាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
សូមជម្រាបថា កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ៕
![](https://scontent.fpnh11-1.fna.fbcdn.net/v/t39.30808-6/339573139_2290946201111822_3305606969752226524_n.jpg?stp=dst-jpg_p526x395&_nc_cat=1&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeGpHbzcvdc39nHIlbnzkC3DliHMgjZuwKGWIcyCNm7AoeVp-TwQoMD_uU_xv9FE-P8Vz2ZN-IV-K7bb6Odou53B&_nc_ohc=pcu3NBFkfk8AX88NU0c&_nc_ht=scontent.fpnh11-1.fna&oh=00_AfD2_NY7hrWEPazrsoeE3k7wXgqIVEfXjdUz6brp5-gEcQ&oe=64301C68)
![](https://scontent.fpnh11-1.fna.fbcdn.net/v/t39.30808-6/339818526_766587934771205_870568564881242645_n.jpg?stp=dst-jpg_p526x395&_nc_cat=1&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeEJ_sTVxnc4YdxW4n6UCR_yzMaDRPdSi0nMxoNE91KLScUzLzaeJpOuFpNCFiecmqiyENIdaGbsB79WuI9x3it9&_nc_ohc=PB080gaCVogAX_HeOcL&_nc_ht=scontent.fpnh11-1.fna&oh=00_AfB3fSNH6B3l8hFDwx-BqL-ZMYffcz-aA7x8BPfeCmF69Q&oe=6430AB27)
![](https://scontent.fpnh11-1.fna.fbcdn.net/v/t39.30808-6/339269221_149052481162620_2561418088765825203_n.jpg?stp=dst-jpg_p526x395&_nc_cat=1&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeHCqF6KykW27Z9ciOOlfM1DowR5rBoUnOijBHmsGhSc6Hxq08usPx0FNKbEx_uQ5uC-ng3loVdJOhVsLypqwFjy&_nc_ohc=OGIfL--7aVsAX_jCnZV&_nc_ht=scontent.fpnh11-1.fna&oh=00_AfABDfsQ2rik9NXc0jxv2gn86_xZcKuk0b7fWlJBmp_W9w&oe=6430A00B)
![](https://scontent.fpnh11-1.fna.fbcdn.net/v/t39.30808-6/339294401_601459101630978_7567142662164279628_n.jpg?stp=dst-jpg_p526x395&_nc_cat=1&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeEicj1J0iX6Eu5V0C41R-iba2jX0Wa625hraNfRZrrbmEg5HbCm9XJMevsYDh7oa0iT2108cV7O5KhEVA1Eq0Sp&_nc_ohc=Si-ajPJKsYEAX9_obEX&_nc_ht=scontent.fpnh11-1.fna&oh=00_AfCZ4R0Dvsu51AkY2USbVLa1e-iWbixoxXhcDk87NgE5Ww&oe=6431507A)
![](https://scontent.fpnh11-1.fna.fbcdn.net/v/t39.30808-6/339297165_3489246038010466_8807706464051839213_n.jpg?stp=dst-jpg_p526x395&_nc_cat=1&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeH9RUAQ-2bFT0qmIkHzw-wAJiFxY1oJMoEmIXFjWgkygaLApbdwT60FpHnk8dTh2-xR24t0aJNcU3WtzGQ4mvzC&_nc_ohc=Saqcsy29nH4AX_OZp-E&_nc_ht=scontent.fpnh11-1.fna&oh=00_AfAqwG3Tc9imwDUKPOHkrC4l9az2CkLvfvMRJRlRIaEpYA&oe=64305E3B)