Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លោកស្រី តាំង ហ្គេចលៀង ស្នើទទូចឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ឈប់ការជជែកវែកញែករឿងអ្នកមានអ្នកក្រ ហើយប្រកាសដាក់ពាក្យប្តឹង ជនឱកាសនិយម ដែលលួចក្លែងបន្លំ Facebook លោកស្រី បង្កចលាចល

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1231
លោកស្រី តាំង ហ្គេចលៀង ស្នើទទូចឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ឈប់ការជជែកវែកញែករឿងអ្នកមានអ្នកក្រ ហើយប្រកាសដាក់ពាក្យប្តឹង ជនឱកាសនិយម ដែលលួចក្លែងបន្លំ Facebook លោកស្រី បង្កចលាចល លោកស្រី តាំង ហ្គេចលៀង ស្នើទទូចឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ឈប់ការជជែកវែកញែករឿងអ្នកមានអ្នកក្រ ហើយប្រកាសដាក់ពាក្យប្តឹង ជនឱកាសនិយម ដែលលួចក្លែងបន្លំ Facebook លោកស្រី បង្កចលាចល

(ភ្នំពេញ)៖ លោកស្រី តាំង ហ្គេចលៀង ជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានស្នើទទូចឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ឈប់ការជជែកវែកញែករឿងអ្នកមានអ្នកក្រតទៅទៀត ហើយប្រកាសដាក់ពាក្យប្តឹង ជនឱកាសនិយម ដែលលួចក្លែងបន្លំផេក (Facebook Page) លោកស្រី បង្កចលាចល

តាមរយៈបណ្តាញសង្គម លោកស្រី តាំង ហ្គេចលៀង បានសរសេរដូច្នេះថា៖

«ចា៎ជំរាបសួរ 🙏🙏🙏 បងប្អូនខ្មែរទាំងអស់​ទាំងនៅក្នុងស្រុក​ និងនៅក្រៅស្រុក​ ខ្ញុំសុំអង្វរបងប្អូនទាំងអស់​គ្នាថា​ គោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហេីយ​ ដោយសារខ្ញុំខ្សោយនូវសិល្ប: និងអក្សរសាស្ត្រខ្មែរ​ ក្នុងការនិយាយឬនិយាយដោយឡែក គឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញៗ​ ដែលធ្វេីឱ្យមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត​ ពិសេសគឺធ្វេីអោយសម្តេចពុក​ ហត់នឿយ​ ច្រេីនណាស់ដោយសារកំហុសរបស់នាងខ្ញុំនេះ​ ហេតុនេះនាងខ្ញុំសុំលំអោនកាយសំពះអង្វរ 🙏🙏🙏 បងប្អូនទាំងអស់មេត្តា​ ខន្តី​អភ័យទោស​ ដល់កំហុសដោយអចេតនារបស់នាងខ្ញុំនេះផងចុះ​ ពិសេសសូមបងប្អូន​ មេត្តា​គោរពនូវខ្លឹមសារនៃការបកស្រាយរបស់សម្តេចពុក (សម្តេចតេជោ)ផង🙏🙏🙏

ដោយសារប៉ុន្មានថ្ងៃនេះ មានការលួចក្លែងបន្លំផេករបស់នាងខ្ញុំ​ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ នៅក្រសួងមហាផ្ទៃ​ រួចរាល់ហេីយព្រឹកនេះ​
ហេតុនេះសូមបងប្អូនមេត្តា🙏🙏🙏បញ្ឈប់នូវសកម្មភាពខុសឆ្គងនេះទៅ​ ដេីម្បីជួយរក្សានូវសណ្នាប់ធ្នាប់​ សន្តិសុខសង្គម​ ព្រោះនាងខ្ញុំ និងបងប្អូនសុទ្ធតែជា​ខ្មែរដូចគ្នា​ កាន់ព្រះពុទ្ធសាសនាដូចគ្នា​ ហេតុនេះការផ្តល់នូវអភ័យឲ្យគ្នាទៅវិញទៅមក​ គឺជាបុណ្យកុសលធំធេងណាស់​ ព្រោះលេីលោកនេះគ្មានអ្នកណាដែលមិនចេះខុសនោះទេ​ តែសំខាន់ចេះទទួលស្គាល់កំហុសដោយសុទ្ធចិត្ត​ និងកែរប្រែនូវកំហុសនោះឯង​ ។

នាងខ្ញុំសូមគោរពអរគុណបងប្អូនអ្នកគាំទ្រ និងអ្នកមិនគាំទ្រខ្ញុំទាំងអស់​ បងប្អូនគឺជាអ្នកដែលបានផ្តល់នូវមេរៀនល្អ​ ល្អ​ ផ្សេងៗគ្នាអោយនាងខ្ញុំ​ កាន់តែរឹងមាំ និងល្អប្រសេីរទៅអនាគត

សូមបងប្អូនទាំងអស់​ មេត្តាអភ័យទោស និងសូមចូលរួមរក្សានូវសណ្តាប់ធ្នាប់សង្គម​ ដេីម្បីរស់នៅក្រោមដំបូលសន្តិភាព និងអភិវឌ្ឍសង្គម និងក្រុមគ្រួសារយេីងទាំងអស់គ្នា​»៕