ស្អាតណាស់! ព្រះនាង នរោត្តម ជេនណា គ្រងឈុត ព្យញ្ជនៈខ្មែរទាំង ៣៣ តួ បង្ហាញវត្តមានលើទឹកដីអង្គរ
ស័ក្ដិសមឥតខ្ចោះ ព្រះនាងតូច ជេនណា គ្រងឈុតដែលមានប៉ាក់ឌិនតួអក្សរខ្មែរទាំង ៣៣ តួ បង្ហាញវត្តមាននៅលើទឹកដីសៀមរាប ប្រាសាទអង្គរវត្ត ស្រស់ស្អាតខ្លាំង និងជាទីមោទន។
ព្យញ្ជនៈខ្មែរ ៣៣ តួ ត្រូវបានរចនាលើឈុតប្រពៃណីបុរាណពណ៌ប្រាក់ និងត្រូវបានគ្រងលើព្រះកាយដ៏ស្រស់ស្អាតរបស់ទ្រង់ នរោត្តម ជេនណា ដើរបង្ហាញនៅលើទឹកដីអង្គរ ដែនដីអច្ឆរិយរបស់កម្ពុជា។ ជាមួយឈុតដ៏ស្រស់ស្អាតមួយនេះ គេសង្កេតឃើញមានគ្រាប់អង្កាំតូចៗជាច្រើនគ្រាប់ ត្រូវបានប៉ាក់ភ្ជាប់គ្នាជារាងតួអក្សររបស់ខ្មែរចំនួន ២ ជាន់ បង្ហាញយ៉ាងច្បាស់ពីព្យញ្ជនៈទាំង ៣៣ តួ ពីតួអក្សរ ក ដល់អក្សរ អ ដោយប្រើជាឆៀងព័ទ្ធនៅលើដងខ្លួនជាលក្ខណៈឈុតប្រពៃណីបុរាណខ្មែរ។ នេះជាគំនិតកែច្នៃក្នុងន័យរក្សាទុក និងជាការបង្ហាញនូវអត្តសញ្ញាណរបស់ជាតិខ្មែរ។
គួរឱ្យដឹងដែរថា ឈុតប្រពៃណីបុរាណដែលមានព្យញ្ជនៈខ្មែរទាំង ៣៣ តួ នេះត្រូវបានគ្រង និងដើរបង្ហាញដោយព្រះនាងតូច ជេនណា ៕
ប្រភពអត្ថបទ៖ AMS Infotainment