ព័ត៌មានដែលបង្ហោះដោយផេក News Fresh គឺជាព័ត៌មានក្លែងក្លាយ។ សម្តេចតេជោ អញ្ជើញទៅប្រទេសជប៉ុនដើម្បីពិនិត្យកែវភ្នែកតែប៉ុណ្ណោះ។ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ
លេខាធិការដ្ឋាន គ.ស.ព.ស. ច្រានចោលព័ត៌មានបង្ហោះដោយផេកមួយ ដែលបង្ហោះព័ត៌មានមិនពិតជុំវិញសុខភាពរបស់សម្ដេចតេជោ
នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ នេះ លេខាធិការដ្ឋាន គ.ស.ព.ស. បង្ហោះសារច្រានចោលព័ត៌មានមួយដែលបង្ហោះដោយផេក «News Fresh» និងដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញសុខភាពរបស់សម្ដេចតេជោ។
បើតាមលេខាធិការដ្ឋាន គ.ស.ព.ស. សម្តេចតេជោ អញ្ជើញទៅប្រទេសជប៉ុនដើម្បីពិនិត្យកែវភ្នែកតែប៉ុណ្ណោះ។ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ៕