Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានអ្នកខ្លះចោទថា ប្រជាពលរដ្ឋដែលមកជួបសម្តេចត្រូវបានទិញទឹកចិត្ត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1085
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានអ្នកខ្លះចោទថា ប្រជាពលរដ្ឋដែលមកជួបសម្តេចត្រូវបានទិញទឹកចិត្ត សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានអ្នកខ្លះចោទថា ប្រជាពលរដ្ឋដែលមកជួបសម្តេចត្រូវបានទិញទឹកចិត្ត

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្នកខ្លះចោទថា ប្រជាពលរដ្ឋដែលមកជួបសម្តេច ត្រូវបានគេទិញទឹកចិត្ត ដែលប្រការនេះពុំមែនជារឿងត្រឹមត្រូវទាល់តែសោះហើយការលើកឡើងបែបនេះគឺជាការមើលស្រាលប្រជាពលរដ្ឋខ្មែរយើងនៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្មារតីនៃការរួមគ្នាក្នុងនាមជាជាតិខ្មែរ ទោះបីនៅទីណាក៏ដោយ សុខចិត្តរត់ស្កាត់រកគ្នាដើម្បីបានជួបគ្នា ដែលនេះបង្ហាញពីស្មារតីការស្រឡាញ់រាប់អានគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ចង់ដឹងពីសុខទុក្ខរបស់ប្រទេសជាតិរបស់ខ្លួន បើទោះបីជាពួកគាត់បានមករស់នៅក្រៅប្រទេសក៏ដោយ ក៏តែងតែគិតគូរពីប្រទេសជាតិទាំងអស់។ សម្តេចបានបន្តថា ការមកជួបជុំគ្នានៅពេលនេះ ក៏ដើម្បីចង់ដឹងពីស្ថានភាពរបស់ប្រទេសជាតិ ចង់ដឹងពីសកម្មភាពដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ពិសេសគឺចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង