Khmer First Close

លោកព្រីន & កញ្ញារចនា រ៉ាវ៉ាឌី បង្ហើបការងាររួមគ្នានាដើមឆ្នាំថ្មី​ ធានាពិសេសមិនធ្លាប់ឃើញពីមុនមក!

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ សិល្បៈ 315
លោកព្រីន & កញ្ញារចនា រ៉ាវ៉ាឌី បង្ហើបការងាររួមគ្នានាដើមឆ្នាំថ្មី​ ធានាពិសេសមិនធ្លាប់ឃើញពីមុនមក! លោកព្រីន & កញ្ញារចនា រ៉ាវ៉ាឌី បង្ហើបការងាររួមគ្នានាដើមឆ្នាំថ្មី​ ធានាពិសេសមិនធ្លាប់ឃើញពីមុនមក!

កំលោះសង្ហា ព្រីន និងតារាសម្តែងរូបស្រស់ ប៉ុប រចនា ហៅ រចនា រ៉ាវ៉ាឌី ជាដៃគូសម្តែងដ៏ស្និទ្ធស្នាល ដែលហ្វេនៗតែងតែយកទៅខ្សឹបខ្សៀវផ្សំផ្គុំចង់ឱ្យក្លាយជាស្នេហាពិត។ ទោះបីកន្លងមកអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកជាច្រើនធ្លាប់ជីកគាស់កកាយសួរនាំពីទំនាក់ទំនងស្នេហានេះជាច្រើនលើកច្រើនសា តែសាមីខ្លួនទាំងពីរនៅតែរក្សាជំហរកណ្តាល ដោយមិនព្រមទទួលស្គាល់ ឬក៏បដិសេធចំពោះលើការលើកឡើងរបស់ហ្វេនៗឡើយ ដោយអ្នកទាំងពីរនៅតែបន្តបង្ហាញភាពស្និទ្ធស្នាលដាក់គ្នាខ្លាំងឡើងរាល់ថ្ងៃ មិនថាក្នុង ឬក្រៅសាច់រឿងទេ គឺស្និទ្ធស្នាល យកចិត្តទុកដាក់គ្នាគ្រប់ពេល ហើយគ្រប់ពេលចូលរួមកម្មវិធីសល្បៈផ្សេងៗ គឺបណ្តើរគ្នាដូចលលកញីឈ្មោលតែម្តង។

រយៈពេលចុងក្រោយនេះ គេពុំសូវឃើញ ព្រីន និង រ៉ាវ៉ាឌី បញ្ចេញស្នាដៃភាពយន្តថ្មីញឹកញាប់ដូចមុនទេ។ ផ្ទុយទៅវិញគេបែរជាឃើញអ្នកទាំងពីរចាប់ដៃគ្នាផលិតមាតិកាប្លែកៗបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាដើម។

ក្នុងកិច្ចសម្ភាសនាពេលថ្មីៗនេះ តារាសម្តែងឆ្នើម រ៉ាវ៉ាឌី បង្ហើបឱ្យដឹងថា ការងាកមកផលិតមាតិកាថ្មីៗប្លែកៗបង្ហោះលើបណ្តាញសង្គម គឺជារឿងថ្មី ដែលអ្នកទាំងពីរសម្រិតសម្រាំងឡើងសម្រាប់ចំណីចក្ខុទស្សនិកជន។ ហើយមាតិកាដែលអ្នកទាំងពីរបានផលិតឡើង គឺភាគច្រើនជារឿងបែបកំប្លុកកំប្លែង ផ្តល់ទាំងចំណេះដឹង និងសំណើច ពេលទស្សនាហើយរំសាយទុកកង្វល់ បំបាត់ភាពស្ត្រេស និងភាពហត់នឿយទាំងឡាយ។ មិនទាន់អស់នៅឡើយទេ នាដើមឆ្នាំថ្មីនេះ អ្នកទាំងពីរក៏មានស្នាដៃថ្មីបន្ទាប់ទៀតដែលត្រៀមបង្ហាញជូនទស្សនិកជននាពេលឆាប់ៗនេះផងដែរ។ នេះបើតាមការបង្ហើបរបស់ រ៉ាវ៉ាឌី។

បន្ថែមពីលើនោះ កំលោះមានមន្តស្នេហ៍ ព្រីន ក៏ឱ្យដឹងទៀតថា ជាការបើកទំព័រឆ្នាំថ្មី លោក និង រ៉ាវ៉ាឌី មានទាំងការងារ និងបទចម្រៀងថ្មីជាចំណងដៃ និងជាកាដូជូនដល់ហ្វេនៗដែលតែងតែគាំទ្ររាល់ស្នាដៃសិល្បៈរបស់អ្នកទាំងពីរកាលពីពេលកន្លងមក។

ដើម្បីបង្កើតរសជាតិថ្មីមួយទៀតដល់កញ្ញា រចនា រ៉ាវ៉ាឌី នាយ ព្រីន សម្រេចចិត្តអូសទាញស្រីស្អាតរូបនេះមកច្រៀង និងចំណាយពេលផលិតចម្រៀងឱ្យនាងច្រៀងតែម្តង ដូច្នេះទើបរយៈពេលចុងក្រោយនេះ គេរមែងឃើញ រ៉ាវ៉ាឌី ឡើងច្រៀងជាគូរជាមួយ ព្រីន។ មួយទៀត ការយិតយោងគ្នាចូលវិស័យចម្រៀងនេះ ក៏ដោយសារសំណូមពររបស់ client ផងដែរ ដែលតែងតែចង់ឱ្យអ្នកទាំងពីរទៅណាមកណាជាគូជានិច្ច។ លុះពេលទៅណាបាត់ម្នាក់គេតែងតែសួររកគ្រប់ពេល ប្រៀបដូចប្តីប្រពន្ធ ដូច្នេះក៏សម្រេចចិត្តថា ពួតដៃគ្នាធ្វើការឆ្នាំថ្មីឱ្យពេញទំហឹងតែម្តងទៅ។

ជាក់ស្តែង ថ្មីៗនេះតារាសម្តែងប្រុសស្រី រ៉ាវ៉ាឌី និង ព្រីន ទើបចុះកុងត្រាជាទូតសុឆន្ទៈតំណាងផលិតផល Jelly Fiber រួមគ្នាទៀតផង ដែលតម្លៃខ្លួនជា BA ផលិតផលនេះខ្ពស់ខ្លាំងមិនធម្មតានោះឡើយ៕


ប្រភពអត្ថបទ៖ AMS Infotainment