Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ចុះហត្ថលេខា លើគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព មានតម្លៃប្រមាណ១៨,២៤ លានដុល្លារ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1163
ចុះហត្ថលេខា លើគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព មានតម្លៃប្រមាណ១៨,២៤ លានដុល្លារ ចុះហត្ថលេខា លើគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព មានតម្លៃប្រមាណ១៨,២៤ លានដុល្លារ

 

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន សម្រាប់អនុវត្ត “គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២។

បើតាមក្រសួងការបរទេស ពិធីចុះហត្ថលេខានេះ លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២.៤៨២ លានយ៉េន  (ប្រមាណ ១៨,២៤ លានដុល្លារអាមេរិក) ដែលការផ្តល់ឥណទានខាងលើ នឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិ បាលកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ៕