ឯកឧត្តម សុខ ប្រសិទ្ធិ ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត និងវិនិយោគចិនខេត្តហ៊ូណាន

ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត និងវិនិយោគចិនខេត្តហ៊ូណាន។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក Li Bojing អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សមាគមនៃគណៈកម្មាធិការខេត្ត Hunan នាយកវិទ្យាស្ថានស្រាវជ្រាវ និងគ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពនៃសាកល វិទ្យាល័យ Hunan និងសមាគមវិនិយោគកម្ពុជា-ចិន (ហៃណាន) ដោយមានការសម្របសម្រួលពីលោក ឧកញ៉ា លី ឃុន ប្រធានសមាគមកម្ពុជា-ចិន។
កិច្ចប្រជុំនេះធ្វើឡើងដើម្បី ទាក់ទាញអ្នកវិនិយោគ ដោយពិនិត្យពិភាក្សា លើវិស័យព័ត៌មាន បច្ចេកវិទ្យា និងវិស័យផ្សេងទៀតនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើង នៅសណ្ឋាគារ Intercontinental Changsha ទីក្រុងឆាងសា ខេត្តហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន៕