Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋសភាបន្ដសម័យប្រជុំពិភាក្សា និងអនុម័តរបៀបវារៈចំនួន៣ នៅព្រឹកនេះ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1245
រដ្ឋសភាបន្ដសម័យប្រជុំពិភាក្សា និងអនុម័តរបៀបវារៈចំនួន៣ នៅព្រឹកនេះ រដ្ឋសភាបន្ដសម័យប្រជុំពិភាក្សា និងអនុម័តរបៀបវារៈចំនួន៣ នៅព្រឹកនេះ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យ​ប្រជុំចំនួន ៩៧រូប។

សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ បានលើកយករបៀបវារៈមានចំនួន៣ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា៖

១- សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ

២- សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ

៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រម​ក្នុង​សម័យ​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ។

ប្រភពៈ BTV