Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ក្នុងដំណើរយ៉ាងស្វាហាប់ប្រកបដោយប្រសិទ្ធភាព

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 226
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ក្នុងដំណើរយ៉ាងស្វាហាប់ប្រកបដោយប្រសិទ្ធភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ក្នុងដំណើរយ៉ាងស្វាហាប់ប្រកបដោយប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយដែលបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ដោយឥតងាករេក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការចូលកាន់តំណែងរបស់ខ្លួន រាជរដ្ឋាភិបាលអាចសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីការបន្តដំណើរដ៏ស្វាហាប់របស់កម្ពុជា តាមរយៈការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវលទ្ធភាព និងធនធានដែលមាន ដើម្បីសម្រេចគោលបំណង គោលនយោបាយ និងចក្ខុវិស័យរបស់ខ្លួន៕





អត្ថបទទាក់ទង