Khmer First Close

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ធ្វើការសហការគ្នាឱ្យបានល្អ ធ្វើការរួមគ្នា ការពារ និង អភិរក្សសត្វព្រៃ ឱ្យបានល្អប្រសើរ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1285
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ធ្វើការសហការគ្នាឱ្យបានល្អ ធ្វើការរួមគ្នា ការពារ និង អភិរក្សសត្វព្រៃ ឱ្យបានល្អប្រសើរ រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ធ្វើការសហការគ្នាឱ្យបានល្អ ធ្វើការរួមគ្នា ការពារ និង អភិរក្សសត្វព្រៃ ឱ្យបានល្អប្រសើរ

សូមជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចាប់តាំងពីឆ្នាំ២០០១ ដោយបានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងចំនួន ០៨មកហើយ និងបានចំណាយថវិកាគម្រោងអស់ជាង ៣៤,៥លានដុល្លាលើក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) កម្មវិធីថែទាំសត្វព្រៃ កម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញភាគខាងត្បូង និងគម្រោងអប់រំបរិស្ថានចល័តចាប់តាំងពីឆ្នាំ២០០១ដល់២០១៦។ ក្រុមការងារនេះ គឺជាក្រុមអន្តរាគមន៍ដឹកនាំដោយរដ្ឋបាលព្រៃឈើប្រតិបត្តិការទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ និងការដឹកជញ្ជូនសំណាកសត្វព្រៃខុសច្បាប់ ដែលមានសមាភាពមកពីរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល កងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃសរុប ១៦រូប។

អត្ថបទទាក់ទង