Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនទាំង២កន្លែង នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 444
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនទាំង២កន្លែង នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនទាំង២កន្លែង នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ – Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនទាំង២កន្លែង នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។

ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើង ក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះដែរ ពោលគឺទុកសម្រាប់តែទាហាន និងអាវុធហត្ថហ្វឹកហ្វឺនបានហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយ ឱ្យបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណថ្មី ចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬទីកន្លែងបាញ់ស៊ីបនេះតែម្ដង។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អ្នកទេសចរដែលមកទស្សនាខេត្តព្រះសីហនុ មិនចាំបាច់មករៀនបាញ់កាំភ្លើងនោះទេ ពោលគឺពួកគាត់ធ្វើដំណើរទៅទស្សនានៅតាមបណ្តាកោះនានា និងនៅតាមឆ្នេរសមុទ្រ នោះវាជាការប្រសើរជាង៕



អត្ថបទទាក់ទង