Khmer First Close

​លោកនី​ រតនា ​ញញឹម​បិទ​មាត់​មិន​ជិត​ ពេល​ទទួល​បានកូន​ភ្លោះ​ស្រី-ប្រុសមួយគូដ៏​ស្រស់​ស្អាត​

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សិល្បៈ 241
​លោកនី​ រតនា ​ញញឹម​បិទ​មាត់​មិន​ជិត​ ពេល​ទទួល​បានកូន​ភ្លោះ​ស្រី-ប្រុសមួយគូដ៏​ស្រស់​ស្អាត​ ​លោកនី​ រតនា ​ញញឹម​បិទ​មាត់​មិន​ជិត​ ពេល​ទទួល​បានកូន​ភ្លោះ​ស្រី-ប្រុសមួយគូដ៏​ស្រស់​ស្អាត​

រំភើប​ជំនួស​តារា​ចម្រៀង​សំនៀង​ផ្អែម ​នី​ រតនា​ ​ទទួល​បាន​សមាជិក​កូន​ភ្លោះ​ស្រី​-ប្រុស​ កាល​ពី​រសៀល​ម្សិល​មិញ​នេះ​។​ ពេល​នេះ​គ្រួសារ​ ​នី​ រតនា ​បាន​ក្លាយ​ជាគ្រួសារ​ធំ ​ដែល​មាន​សមាជិក ​៥​ នាក់​ ប៉ា​ ១​ ម៉ាក់ ​១ ​អូន​មែល ​អូន​អ៊ែល​ និង​អូនអ៊ែន ។
នា​ថ្ងៃ​ទី៣០​ ខែកិម្ភៈ ឆ្នាំ២០២៤ ភរិយា​តារា​ចម្រៀង​ នី ​រតនា ​​បាន​ប្រសូត​បុត្រ​ភ្លោះ​ស្រី​ប្រុស​ដ៏​គួរ​ស្រលាញ់​ ធ្វើ​ឱ្យ​ប៉ា​ៗ​រូប​សង្ហា​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ ​ជា​ពិសេស​ពេល​ដែល​បាន​ឃើញ​វត្ត​មាន​កែវ​ភ្នែក​ទាំង​គូ​របស់​លោក​បាន​មកឃើញ​​ពិភពលោក​ដ៏​សែន​ស្រស់​ស្អាត​មួយ​នេះ​។​ នី​ រតនា ​បាន​ដាក់​ឈ្មោះ​កូន​ស្រី​របស់​លោក​ថា ​​​នីវណ្ណ អ៊ែលឡូឌី ហៅ អ៊ែល និង​កូន​ប្រុស នីវណ្ណ អ៊ែនដូនី ហៅ អ៊ែន​។

បន្ថែម​ពី​លើ​ក្ដី​រំភើប​តារា​ចម្រៀង​ប្រុស​រូប​នេះ​ក៏​បាន​បង្ហើប​ប្រាប់​ពី​ស្ថានភាព​សុខភាព​ភរិយា​របស់​លោក​ក្រោយ​សម្រាល​ផង​ដែរ​ថា​ពេល​នេះ​អ្នកម៉ាក់​ និង​កូន​ភ្លោះ​ទាំង​ពីរ​មាន​សុវត្ថិភាព ​និង​មាន​សុខភាព​ល្អ។ ស្រប​ជាមួយ​គ្នា​ដែរ​មិត្ត​អ្នក​សិល្បករ​​ក៏​ដូច​ជា​សាច់ញាតិ និងហ្វេនៗ​ក៏​បាន​ចូល​រួម​អបអរ​សាទរតារា​ចម្រៀង នី​រតនា ​និង​ភរិយា​ចំពោះ​ការ​ទទួល​បាន​សមាជិក​ភ្លោះ​ដ៏​ស្រស់​ស្អាត​​ផង​ដែរ​៕