Khmer First Close

GANZBERG សហការណ៍ជាមួយសហព័ន្ធកីឡាបាល់ទះ ធ្វើឲ្យកក្រើក “តេជោលីគ” រដូវកាល2023-2024

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កីឡា 1319
GANZBERG សហការណ៍ជាមួយសហព័ន្ធកីឡាបាល់ទះ ធ្វើឲ្យកក្រើក “តេជោលីគ” រដូវកាល2023-2024 GANZBERG សហការណ៍ជាមួយសហព័ន្ធកីឡាបាល់ទះ ធ្វើឲ្យកក្រើក “តេជោលីគ” រដូវកាល2023-2024

បើកទំព័រដើមឆ្នាំ 2024 ភ្លាមក្រុមហ៊ុន GANZBERG​ សហការណ៍ជាមួយ សហព័ន្ធកីឡាបាល់ទះធ្វើអោយវិស័យកីឡាមួយនេះកក្រើកផ្ទុះនូវការគាំទ្រយ៉ាងខ្លាំងខ្លាទាំងក្នុងប្រទេសនិងក្រៅប្រទេស ដោយការប្រកួតគិតចាប់ពីថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ សរុបទាំងអស់មាន១៥ក្រកួត ដោយមាន៨ក្លិបបានចូលរួម ការប្រកួតបែងចែកជា២វគ្គ គឺវគ្គជម្រុះជុំទី១ ជាវគ្គសន្សំពិន្ទុឈានចូលវគ្គជម្រុះជុំទី២យក៦ក្រុម បន្តជម្រុះយក៤ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយក២ក្រុម ដើម្បីទៅវគ្គផ្ដាច់ព្រ័ត្រដោយគិតត្រឹមពេលនេះដល់វគ្គជម្រុះជុំទី២ នឹង ១១ប្រកួត ជាវគ្គធ្វើអោយក្រុមទាំង៦មានភាពតានតឹងដើម្បីដណ្ដើមពិន្ទុឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ថ្មីៗនេះ GANZBERG និង សហព័ន្ធកីឡាបាល់ទះបានធ្វើអោយការប្រកួត“តេជោលីគ”រដូវកាល២០២៣-២០២៤ ត្រូវបានទទួលស្គាល់ដោយសហពន្ធ័កីឡាបាល់ទះពិភពលោក ដែលជាជ្រុងមួយបញ្ចាក់បានថាពិភពទទួលស្គាល់នូវសម្ថភាពដ៏អស្ចារ្យរបស់កីឡាករខ្មែរ។ បើក្រឡែកមកមើលការប្រកួត តេជោលីគ តាមការវិភាគរបស់គ្រូអាជីបនិងហ្វេនៗកីឡាបាល់ទះ សំរាប់២ក្រុមនេះអាចមានឪកាសឡើងទៅវគ្គផា្ដច់ព្រ័ត្រគឺសមាគមក្លិបវិសាខា និង ក្លិបបញ្ជការដ្ធានអង្គរក្ស អាចជាក្រុមដែលប្រឈមមុខគ្នានៅថ្ងៃទី១៨ ខាងមុខនេះ។

ដោយសមាគមក្លិបវិសាខាជាក្រុមដែលលេចផ្លោនិងកំពុងឈានមុខគេមិនដែលចាញ់សម្បីតែសីតគឺ១១ប្រកួតឈ្នះទាំង១១ក្រកួត ដោយមាន ៣៣ពិន្ទុ និងក្រុមដែលកំពុងបន្តតាមពីក្រោយគឺក្លិបបញ្ជការដ្ធានអង្គរក្ស ២៦ពិន្ទុ សមាគមក្រសួងមហាផ្ទៃមាន២១ពិន្ទុ ស្នងការរាជធានីភ្នំពេញ១៧ ក្លិបស្នងការនគរបាលខេត្តពោធិ៍សាត់១១ពិន្ទុ និង ចុងក្រោយកងពលធំអន្តរាគមន៍លេខ៣ មាន៨ពិន្ទុ។

វិស័យកីឡាបាល់ទះកាន់តែបោះជំហានទៅមុខធ្វើអោយកីឡាករកាន់តែមានកម្លំាងចិត្តក្នុងការហ្វឹកហាត់ បន្តឆ្ពោះទៅមុខរួមគ្នាដើម្បីសម្រួចយកមេដៃមាស SEA GAME 2025 នៅប្រទេសថៃជូនជាតិមាតុភូមិខ្មែរ ដែលទាំងអស់នេះមានការជ្រុំជ្រែងយ៉ាងខ្លាំងពីក្រុមហ៊ុនGANZBERGជាក្រុមហ៊ុនដ៏ធំដែលតែងតែលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទមានទាំងបាល់ទះ បាល់ទាត់ ព្រមទំាងប្រដាល់គុនខ្មែរ។ល។

GANZBERG ស្រលាញ់បាល់ទះ តោះណាត់ពួកម៉ាកល្អទៅមើលបាល់ទះទាំងអស់គ្នា នឹង រួមគ្នា share ចែករំលែកលើកទឹកចិត្តអោយកីឡាករបន្តការប្រឹងប្រែងអោយវិស័័យកីឡាបាល់ទះមួយនេះអភិវឌ្ឍថែមទៀត។