Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្រោងសិក្សាលើលទ្ធភាព សាងសង់ផ្លូវក្រោមដី និងផ្លូវរថភ្លើងកម្រិតស្រាល

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 528
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្រោងសិក្សាលើលទ្ធភាព សាងសង់ផ្លូវក្រោមដី និងផ្លូវរថភ្លើងកម្រិតស្រាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្រោងសិក្សាលើលទ្ធភាព សាងសង់ផ្លូវក្រោមដី និងផ្លូវរថភ្លើងកម្រិតស្រាល

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល គ្រោងសិក្សាលើលទ្ធភាព សាងសង់ផ្លូវក្រោមដី និងផ្លូវរថភ្លើងកម្រិតស្រាលដោយសារតម្រូវការប្រើប្រាស់ផ្លូវថ្នល់ និងអត្រាប្រជាជនមានការកើនឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងតែសិក្សាគម្រោងរថភ្លើងពីព្រលានយន្តហោះអន្តរជាតិតេជោ ទៅភ្នំពេញ ដោយសារបន្តិចទៀតនេះ ផ្លូវ៦០ម៉ែត្រ ក៏មានការកកស្ទះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានបញ្ហាធំបំផុតនៅត្រង់ចំណតរថយន្ត ព្រោះចំនួនរថយន្តចេះតែកើនឡើង ដែលចំណុចនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕





អត្ថបទទាក់ទង