Khmer First Close

ទាក់ទងទៅនឹងព័ត៌មានថា អាជ្ញាធរស្រុកឯកភ្នំដឹកនាំកម្លាំងបំផ្លាញដំណាំស្រូវពលរដ្ឋ, រដ្ឋបាលស្រុកឯកភ្នំបញ្ជាក់ថា ពលរដ្ឋបង្កបង្កើនផលលើដីព្រៃលិចទឹកដែលជាតំបន់អភិរក្ស ហើយអាជ្ញាធរបានចុះហាមឃាត់ជាច្រើនលើកច្រើនសាររួចមកហើយ!

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 1129
ទាក់ទងទៅនឹងព័ត៌មានថា អាជ្ញាធរស្រុកឯកភ្នំដឹកនាំកម្លាំងបំផ្លាញដំណាំស្រូវពលរដ្ឋ, រដ្ឋបាលស្រុកឯកភ្នំបញ្ជាក់ថា ពលរដ្ឋបង្កបង្កើនផលលើដីព្រៃលិចទឹកដែលជាតំបន់អភិរក្ស ហើយអាជ្ញាធរបានចុះហាមឃាត់ជាច្រើនលើកច្រើនសាររួចមកហើយ! ទាក់ទងទៅនឹងព័ត៌មានថា អាជ្ញាធរស្រុកឯកភ្នំដឹកនាំកម្លាំងបំផ្លាញដំណាំស្រូវពលរដ្ឋ, រដ្ឋបាលស្រុកឯកភ្នំបញ្ជាក់ថា ពលរដ្ឋបង្កបង្កើនផលលើដីព្រៃលិចទឹកដែលជាតំបន់អភិរក្ស ហើយអាជ្ញាធរបានចុះហាមឃាត់ជាច្រើនលើកច្រើនសាររួចមកហើយ!

 

រដ្ឋបាលស្រុកឯកភ្នំ នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងសារព័ត៌មានអនឡាញមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យសាធារណៈជនមានការយល់ច្រឡំ ដោយមានខ្លឹមសារថា «ហានិភ័យហើយ រងស្រុកម្នាក់ដឹកនាំកងកម្លាំងចំរុះជិត ២០នាក់មកបំផ្លាញដំណាំស្រូវប្រជាពលរដ្ឋអស់ជិត ៦ហត្ថតា…» ដោយបានអះអាងថា ទីតាំងតំបន់បីដែលមានពលរដ្ឋធ្វើស្រែនេះ គឺរាជរដ្ឋាភិបាលមិនបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋទេ ហើយក្រុមការងារបានចុះទៅ ទីតាំងតំបន់បីនេះ ធ្វើការណែនាំជូនប្រជាពលរដ្ឋជាច្រើនលើកច្រើនសារតាំងពីឆ្នាំ២០២១មកម្លេះ ប៉ុន្តែប្រជាពលរដ្ឋដែលធ្វើស្រែនៅតំបន់នោះនៅតែរឹងទទឹង ទើបមកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាជ្ញាធរបានយកថ្នាំទៅបាញ់សម្លាប់ស្រូវទាំងនោះ ដើម្បីការពារ មិនឱ្យមានបទល្មើសកើតឡើងតទៅទៀត។

រដ្ឋបាលស្រុកឯកភ្នំបានបន្តថា ទីតាំងចំណុចនេះ មានចម្ងាយចូលជ្រៅពីព្រំប្រទល់តំបន់បីទៅផ្នែកខាងក្នុងទន្លេសាប ដែលដាច់ខាតត្រូវតែការពារព្រៃលិចទឹកក្នុងតំបន់បីនេះ ដើម្បីអភិរក្ស និងរក្សាព្រៃលិចទឹកឱ្យមាននិរន្តរភាព ជាជម្រកមច្ឆជាតិ និងជីវចម្រុះក្នុងបឹងទន្លេសាបសម្រាប់ជាមរតករបស់ជាតិយើង៕