Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឱ្យតែរកឃើញករណីប្រើប្រាស់គ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌភ្លាមតែម្តង

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 600
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឱ្យតែរកឃើញករណីប្រើប្រាស់គ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌភ្លាមតែម្តង សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឱ្យតែរកឃើញករណីប្រើប្រាស់គ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌភ្លាមតែម្តង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញមានករណីពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី ២០ កុម្ភៈ ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩ ។

សម្តេចធិបតី បានថ្លែងបន្តថា ដើម្បីពង្រឹងវិន័យ ឯកភាព ក្នុងការអនុវត្តទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់ អាវុធ គឺត្រូវមានក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាងប្រជាពលរដ្ឋធម្មតា ពីព្រោះត្រូវធ្វើជាគម្រូដល់គេ។ ដូចនេះមុនការអនុវត្តវិធាននេះ គឺផ្តើមចេញពីការសម្អាតផ្ទះរបស់ខ្លួនមុនគេ នេះជាគោលនយោបាយ អត់មានការអនុគ្រោះមន្ត្រីក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៧នេះទេ៕




អត្ថបទទាក់ទង