Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជាមោទនភាពជាតិដែលកីឡាករកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 516
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជាមោទនភាពជាតិដែលកីឡាករកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជាមោទនភាពជាតិដែលកីឡាករកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស៊ីហ្គេមកាលពីខែឧសភាឆ្នាំ២០២៣កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះមានមេដាយមាសចំនួន៨១គ្រឿង មេដាយប្រាក់៧៤គ្រឿង មេដាយសំរឹទ្ធចំនួន១២៧គ្រឿង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បន្ថែមពីលើការទទួលបាននូវជ័យជម្នះលើការប្រកួតក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់កិត្តិយស កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ជាពិសេសការរឹតចំណងការទូត និងការពង្រឹងសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីកម្ពស់មិត្តភាព ពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ថែមទៀតផង៕





អត្ថបទទាក់ទង