Khmer First Close

ជំនួបគុនខ្មែរកាន់តែកក្រើកនៅក្នុងសង្វៀន GANZBERG IDOL KUN KHMER

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 1201
ជំនួបគុនខ្មែរកាន់តែកក្រើកនៅក្នុងសង្វៀន GANZBERG IDOL KUN KHMER ជំនួបគុនខ្មែរកាន់តែកក្រើកនៅក្នុងសង្វៀន GANZBERG IDOL KUN KHMER

ភ្នំពេញ៖ ការវិលត្រឡប់មកវិញនៃកម្មវិធី GANZBERG IDOL KUN KHMER​ កាន់តែកក្រើក កាន់តែធំ ​ដែលជាមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមួយនៅដើមខែមីនាខាងមុខនេះ កម្មវីធីនេះដែរគឺជាការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និងរង្វាន់ប្រាក់លានពីកម្មវិធី ​GANZBERG IDOL KUN KHMER ។ រហូតមកដល់ពេលនេះកីឡាករខ្មែរផ្លូវការណ៍ ៤ រូបបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដណ្តើមខ្សែរក្រវ៉ាត់​និង ប្រាក់លាន គឺកីឡាករ ពេជ្រ ប៊ុនសិទ្ធ និង កីឡាករ រិទ្ធី ចាន់ណា កីឡាករ ណង សាវ និង កីឡាករ ប៊ុន សុធា តើកីឡាករគុនខ្មែររូបណានិងក្លាយជាម្ចាស់ខ្សែរក្រវ៉ាត និងប្រាក់លានពី GANZBERG IDOL KUN KHMER? ។

អ្វីដែលរិទ្ធតែអស្ចារ្យនោះក៏មានជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរមិត្តភាពអន្តរជាតិដែលបានត្រៀមខ្លួនមកអង្រួនសង្វៀន GANZBERG IDOL KUN KHMER ផងដែរ ក្នុងនោះរួមមាន កីឡាករ ពេជ្រ សម្បត្តិ ប៉ះជាមួយកីឡាករមកពីសាធារណរដ្ឋបារាំង Florent Louis Joseph កីឡាករ លន បញ្ញា ប៉ះជាមួយកីឡាករពីសាធារណរដ្ឋបារាំង Oumar Bathily និងកីឡាករគូរអន្តរជាតិមួយរូបមកពី សាធារណរដ􀆊បារាំងឈ្មោះ Omar Samb និងជួបជាមួយកីឡាករមកពីសាធារណរដ្ឋតួគីឈ្មោះ Adem Kabak។ កម្មវិធី GANZBERG IDOL KUN KHMER ឈុតនេះដឹងតែពេញឆ្ងាញ់ និងផ្អើតអស់អ្នកគាំទ្រមកចូលរួមទស្សនាផ្អើលអស់ឋានទាំង៣ជាក់ជាមិនខាន។

គួបញ្ជាក់ផងដែរថាកម្មវិធី GANZBERG IDOL KUN KHMER និងធ្វើឡើងនៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខនេះនៅបរិវេណដីឡូត៍ ខណ្ឌកំបូល រាជធានីភ្នំពេញ។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក! GANZBERG
ស្រលាញ់គុនខ្មែរ!

សូមពិសាដោយការទទួលខុសត្រូវ!