Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយចំៗរឿងតម្លៃខ្លួនធ្វើ BA ថ្លៃកប់!

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ សិល្បៈ 1165
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយចំៗរឿងតម្លៃខ្លួនធ្វើ BA ថ្លៃកប់! កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយចំៗរឿងតម្លៃខ្លួនធ្វើ BA ថ្លៃកប់!

ម្ចាស់ជយលាភី 5th Runner up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទើបតែដឹកដៃបវរកញ្ញាលំដាប់ប្រទេសថៃ អ៊ីងហ្វា ធ្វើជា BA តំណាងឱ្យផលិតផលក្នុងស្រុកដ៏ធំមួយរបស់ លោកស្រី មាស ចាន់ដាលីន អមដោយការប្រគំតន្ត្រីខ្នាតតូចដ៏សប្បាយរីករាយ។

វត្តី បានផ្តល់កិច្ចសម្ភាសន៍ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នេះជាក្តីស្រមៃតាំងពីយូររបស់នាងដែលចង់ក្លាយជា BA តំណាងផលិតផល Cosmetic ក្នុងស្រុក ដើម្បីមានឱកាសប្រម៉ូតផ្សាយពីប្រេនខ្មែរយើងទៅទីផ្សារអន្តរជាតិ។ ប៉ុន្តែ ដោយសារនាងនៅជាប់កុងត្រាជាមួយស្ថាប័ន MGI ជាហេតុធ្វើឱ្យតម្លៃខ្លួននាងខ្ពស់ជាងទីផ្សារក្នុងស្រុកខ្លាំង សូម្បីសាម៉ីខ្លួននាងក៏ទទួលស្គាល់ចំនុចនេះផងដែរ។

ក្នុងបទសម្ភាសន៍ថ្ងៃចុះកុងត្រាធ្វើ BA បវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ច្បាស់ៗថា តម្លៃខ្លួនរបស់នាងនាពេលបច្ចុប្បន្នពិតជាខ្ពស់ខ្លាំងមែនទែន ដោយសារតែនាងនៅជាប់កុងត្រាជាមួយ MGI ដូច្នេះតម្លៃខ្លួននាង និង អ៊ីងហ្វា ជាតម្លៃស្តង់ដាអន្តរជាតិ។

យ៉ាងណាមិញ វត្តី មិនបានទម្លាយឱ្យដឹងពីតួលេខតម្លៃខ្លួននោះឡើយ នាងប្រាប់យ៉ាងខ្លីថា គឺវាខ្ពស់ខ្លាំងមែន ហើយនាងពិតជាសប្បាយចិត្តដែលម្ចាស់ប្រេនក្នុងស្រុកហ៊ានជួលចំណាយប្រាក់ច្រើន ដើម្បីជួលនាង និង អ៊ីងហ្វា មកធ្វើជា BA ដែលការចំណាយច្រើនបែបនេះគឺជាការផ្តល់តម្លៃ និងតបស្នងទឹកចិត្ត ការខិតខំប្រឹងប្រែងដែលនាងបានធ្វើដើម្បីប្រទេសកម្ពុជាកន្លងមក។ បវរកញ្ញាដ៏មានឥទ្ធិពល ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាសប្បាយចិត្តដែលមានឱកាសបានរួមធ្វើការងារជាមួយ បវរកញ្ញាល្បីឈ្មោះលំដាប់ប្រទេសថៃ អ៊ីងហ្វា ដែលជា idol ក្នុងដួងចិត្តរយៈពេលពេញ ១ ឆ្នាំ ថែមទាំងមានឱកាសថតស៉្បតពាណិជ្ជកម្ម និងការប្រម៉ូតផ្សព្វផ្សាយផ្សេងៗផងដែរ។

គួររំឮកផងដែរថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឈ្នះជយលាភីលំដាប់រងទី ៥ ពីការប្រកួត Miss Grand International 2022។ ចាប់តាំងពីជាប់តំណែងលើឆាកអន្តរជាតិ ទីផ្សារការងាររបស់ វត្តី បើកចំហរកាន់តែធំឡើងៗទាំងក្នុងនិងក្រៅស្រុក រីឯតម្លៃខ្លួនក៏ហក់ឡើងខ្ពស់ខ្លាំងទៅតាមតម្លៃស្តង់ដាអន្តរជាតិផងដែរ។ ទោះបីជាបច្ចុប្បន្ន វត្តី នៅកម្ពុជា តែតម្លៃពលកម្មការងាររបស់នាងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័ន MGI ដូចនេះទើបនាងមិនសូវទទួលបានការងារក្នុងស្រុកច្រើនដូចសិល្បករផ្សេងទៀត ព្រោះតម្លៃនិងការចចារគ្រប់យ៉ាង គឺស្ថិតទៅលើស្ថាប័នអន្តរជាតិ។

ដោយចិត្តស្រលាញ់ និងចង់ឃើញវិស័យបវរកញ្ញានៅកម្ពុជាកាន់តែរីកចម្រើន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសម្រេចចិត្តបើកស្ទូឌីយូបង្ហាត់បង្រៀនដើរម៉ូដមួយកន្លែង តែពេលនេះស្ទូឌីយូរបស់នាងស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ ប្រហែលអាចចាប់ផ្តើមនៅអំឡុងខែមីនា ឆ្នាំ២០២៤ នេះ៕

ប្រភពអត្ថបទ៖ Sabay news