Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រសួងប្រៃសណីយ៍ និងទូតកូរ៉េបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ពិសេសទៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1155
ក្រសួងប្រៃសណីយ៍ និងទូតកូរ៉េបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ពិសេសទៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូតកូរ៉េបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ពិសេសទៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមទើបកាន់តំណែងថ្មី។

ឯកឧត្តម PARK Jung-Wook មានសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញការងារនៅកម្ពុជាក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធីនេះឯកឧត្តមបានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈស្ថានទូតកូរ៉េនៅកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសទៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន។