Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន៖ សាសនាទាំងអស់ ត្រូវបានបាត់បង់ និងបំផ្លាញចោលនៅសម័យ ប៉ុល ពត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1617
សម្ដេចតេជោ ហ៊ុន សែន៖ សាសនាទាំងអស់ ត្រូវបានបាត់បង់ និងបំផ្លាញចោលនៅសម័យ ប៉ុល ពត សម្ដេចតេជោ ហ៊ុន សែន៖ សាសនាទាំងអស់ ត្រូវបានបាត់បង់ និងបំផ្លាញចោលនៅសម័យ ប៉ុល ពត

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនាទាំងអស់ត្រូវបានបាត់បង់ និងបំផ្លាញចោល នៅសម័យ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ៧មករា ប្រទេសជាតិយើងចាប់ផ្តើមមានការអភិវឌ្ឍរីកចម្រើនឡើងវិញ រួមទាំងវិស័យសាសនាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ពុទ្ធបរិស័ទទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យមានសមិទ្ធផលធំៗ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដើម្បីបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ។

1

អត្ថបទទាក់ទង