Khmer First Close

លេចមុខម្ចាស់ជយលាភី Mister Friendshipក្នុងខ្សែភាពយន្តខ្នាតធំ «អ្នកម្ដាយ ZOMBIE»

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ សិល្បៈ 1313
លេចមុខម្ចាស់ជយលាភី Mister Friendshipក្នុងខ្សែភាពយន្តខ្នាតធំ «អ្នកម្ដាយ ZOMBIE» លេចមុខម្ចាស់ជយលាភី Mister Friendshipក្នុងខ្សែភាពយន្តខ្នាតធំ «អ្នកម្ដាយ ZOMBIE»
លាវ វេងហួរ ម្ចាស់ជយលាភី Mister Friendship International 2023 បានចូលរួមសម្ដែងនៅក្នុងខ្សែ ភាពយន្តខ្នាតធំរបស់ផលិតកម្មដ៏ល្បីឈ្មោះមួយនៅកម្ពុជា ។

ថ្មីៗនេះផលិតកម្ម សាស្ត្រាហ្វីម បានបញ្ចេញរឿងខ្នាតធំរន្ធត់ បែប ZOMBIE ចំណងជើង «អ្នក ម្ដាយ ZOMBIE» ដែលមានការចូលរួមសម្ដែងពីតារាល្បីៗដូចជា Miss Universe 2018 កញ្ញា រឿន ណាត និងម្ចាស់ជយលាភី Mister Friendship2023 លាវ វែងហួរ រួមជាមួយតារាប្រុសស្រីល្បីៗជាច្រើនរូប ទៀតផង។ នេះជាភាពយន្តដំបូង សម្រាប់ម្ចាស់ជយលាភីបុរសឯក លាវ វេង ហួរ ក្នុងដើមឆ្នាំ ២០២៤ ហើយក៏ជាខ្សែភាពយន្តខ្នាតធំដែលនាំមកជូននូវទស្សនីយភាព និងអារម្មណ៍ថ្មីផងដែរ។ កុំភ្លេចចូល រួមទស្សនា និងលើកស្ទួយវិស័យខ្សែ ភាពយន្តខ្មែរ និងតារាសម្ដែងក្នុងស្រុក ។
គួរបញ្ជាក់ថា លាវ វេងហួរ ទទួលបានពានបុរសឯក ជាម្ចាស់ជយលាភី Mister Friendship International 2023 ក្នុងការប្រកួតនៅប្រទេសថៃ កាលពីពេលកន្លងទៅនេះ ។ បុរសខ្មែរអង្គររូបនេះ មិនត្រឹមតែជាបុគ្គលពោរពេញដោយសមត្ថភាពចំណេះដឹង លើភាសាអង់គ្លេសប៉ុណ្ណោះ ទេលោក ថែមទាំងអ្នកហាត់គុនល្បុក្កតោថែមទៀតផង៕