Khmer First Close

សំណុំរឿងជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1040
សំណុំរឿងជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី សំណុំរឿងជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី វើលដ៏ ឯ.ក និងបក្ខពួក និងបន្ទាប់ពីបានស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធក្នុងសំណុំរឿងរួចមក តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជូនសំណុំរឿងជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក កំពុងជាប់ចោទពីបទ៖ ឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួយដូរបាន និងបទសម្អាតប្រាក់ជាដើម៕

សំណុំរឿងជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី