Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតាមដានត្រួតពិនិត្យ មិនមែនជាការចាប់កំហុសនោះទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 2051
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតាមដានត្រួតពិនិត្យ មិនមែនជាការចាប់កំហុសនោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតាមដានត្រួតពិនិត្យ មិនមែនជាការចាប់កំហុសនោះទេ

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងបុគ្គលិកពេទ្យទាំងអស់ សូមធ្វើយ៉ាងណាយកចិត្តទុកដាក់បម្រើប្រជាជន និងអនុវត្តតាមនិយាមរួមរបស់ក្រសួងសុខាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យ ក្រសួងសុខាភិបាល ត្រូវបន្តការតាមដានត្រួតពិនិត្យ និងលើកទឹកចិត្ត ដើម្បីដោះស្រាយបញ្ហានានា ព្រោះការតាមដាន ត្រួតពិនិត្យនេះ មិនមែនជាការចាប់កំហុសនោះទេ គឺយើងធ្វើដើម្បីរួមគ្នាដោះស្រាយបញ្ហា រួមគ្នាដើម្បីកែលម្អចំណុចខ្វះខាតដែលផលប្រយោជន៍ទាំងអស់នោះ នឹងបានទៅដល់ប្រជាពលរដ្ឋរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា អ្នកជំងឺម្នាក់ៗ គឺសង្ឃឹមទៅលើពេទ្យ ពេលមកដល់មន្ទីរពេទ្យឬមណ្ឌលសុខភាព ពួកគាត់ត្រូវការឃើញពេទ្យបើកទ្វារ ពេទ្យមានសម្ភារៈព្យាបាលគ្រប់គ្រាន់ មានថ្នាំល្អសម្រាប់អ្នកជំងឺប្រើប្រាស់ ដែលចំណុចទាំងអស់នេះហើយជារឿងចាំបាច់ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាបម្រើដល់ប្រជាពលរដ្ឋរបស់យើង៕





អត្ថបទទាក់ទង