Khmer First Close

ប្ដីប្រពន្ធទើបរៀបការបានពីរខែជួបរឿងនឹកស្មានមិនដល់……….

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1227
ប្ដីប្រពន្ធទើបរៀបការបានពីរខែជួបរឿងនឹកស្មានមិនដល់………. ប្ដីប្រពន្ធទើបរៀបការបានពីរខែជួបរឿងនឹកស្មានមិនដល់……….

មានរឿងហួសចិត្តមួយដែលពុកម៉ែបងប្អូនទាំងអស់គ្នានឹកស្មានមិនដល់ទាល់តែសោះ ដោយមានបងប្រុសម្នាក់លួចស្រលាញ់កូនក្រមុំអ្នកជិតខាងគ្នា ខំប្រឹងតាមដាន លួចគយគន់ឥតឈប់ឈរសឹងតែរាល់ថ្ងៃ ដោយក្នុងហរទ័យមានតែនារីម្នាក់នោះតែម្នាក់គត់ រហូតចង់បាននាងជាគូអនាគត។ មិនបានប៉ុន្មានខែផងគាត់ក៏បានប្រាប់ឪពុកម្ដាយគាត់តាមត្រង់ថាកូនចង់បានប្រពន្ធណាស់ ដោយគាត់បានប្រាប់ត្រង់ៗថា បានលួចស្រលាញ់កូនក្រមុំអ្នកជិតភូមិគ្នាទេជាង១ខែមកហើយ។

ពេលស្តាប់ចប់ឪពុកម្ដាយគាត់ក៏សម្រេចចិត្តបំពេញតាមបំណងកូនប្រុសគាត់ គឺចូលសួរតាមប្រពៃណីខ្មែរ ដោយមាននំនេក ផ្លែឈើ ទឹកផ្លែឈើ ….។ល។ ក្រោយចចារថ្លៃបណ្ណាការរួច ក៏កំណត់យកថ្ងៃរៀបពិធីសិរីសួស្ដីមង្គលការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤តែម្ដង បើគិតចាប់ពីថ្ងៃចាប់ចិត្តប្រតិព័ទ្ធ រហូតដល់ថ្ងៃរៀបមង្គលការ បានត្រឹមតែជាងពីរខែប៉ុណ្ណោះ។

ក្រោយពេលដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ អីឡូវនេះពួកគាត់ទាំងពីរបានជួបលាភសំណាងធំខ្លាំងបំផុតដែលម្នាក់ៗគិតនឹកស្មានមិនដល់ទាល់តែសោះ គឺឈ្នះរង្វាន់ពី ហ្គេនស៍បឺកទទួលបានទឹកប្រាស់រហូតទៅដល់ ២២,២២២ដុល្លារ។ សូមចូលរួមអបអរសាទរដល់គូស្វាមី ភរិយាថ្មីគឺ លោក រឿន ណុន និង អ្នកនាង អ៊ាត សាវ៉ាត ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលបានឈ្នះពីការចាប់រង្វាន់ផ្សងសំណាងក្នុងចំណោម ៥១គូ វគ្គទី១ ឆ្នាំ២០២៤ ចំថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ (Valentine Day) គឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

ការចាប់រង្វាន់នោះគឺបានធ្វើឡើងនៅលើឆាកប្រគុំតន្រ្តីដ៏ធំ នៅមុខមហាជនយ៉ាងច្រើនកុះករ មកចូលរួមទស្សនាក្នុងកម្មវិធីនោះ ជាពិសេសមានការចាក់ផ្សាយលើបណ្ដាញសង្គម និងកញ្ចក់ទូរទស្សន៍ទៀតផង។ ក្នុង ៥១គូ គឺមាន ១គូ ដែលបានឈ្នះរង្វាន់អាពាហ៍ពិពាហ៍លំដាប់ពិភពលោកដំបូងគេបង្អស់ពីហ្គេនស៍បឺគ គឺទឹកប្រាក់សរុបចំនួន ២២,២២២ ដុល្លារ ឯណោះ!ពិតជាច្រើនខ្លាំងមែនទែន។
សូមបន្តចែករំលែកពត៏មាននេះ ក៏ដូចជាគាំទ្រហ្គេនស៍បឺគដើម្បីឈ្នះរង្វាន់អាពាហ៍ ពិពាហ៍កាន់តែច្រើន។
ហ្គេនស៍បឺគ រៀបការចំនេញលុយ
ហ្គេនស៍បឺគ ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន

សូមពិសារដោយការទទួលខុសត្រូវ!