Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែនេះ មានគម្រោងវិនិយោគថ្មីចំនួន១៧៣ មកចុះបញ្ជីវិនិយោគនៅកម្ពុជាដែលមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 515
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែនេះ មានគម្រោងវិនិយោគថ្មីចំនួន១៧៣ មកចុះបញ្ជីវិនិយោគនៅកម្ពុជាដែលមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែនេះ មានគម្រោងវិនិយោគថ្មីចំនួន១៧៣ មកចុះបញ្ជីវិនិយោគនៅកម្ពុជាដែលមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងថ្មីរយៈពេល៦ខែ មាន១៧៣គម្រោងមកចុះបញ្ជីវិនិយោគនៅកម្ពុជា និងមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា គម្រោងទាំង១៧៣នោះ ត្រូវបានចុះបញ្ជីនៅ CDC រួចរាល់ហើយ ថែមទាំងមានការជ្រើសរើសទីតាំងថែមទៀតផង ដែលត្រូវបានគេព្យាករថា គម្រោងទាំងនេះ នឹងផ្តល់ឱកាសការងារជាង១៧ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបន្តខិតខំប្រឹងប្រែងលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជាដើម្បីបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង