Khmer First Close

GANZBERG ស្រលាញ់គុនខ្មែរពិតៗ ឧបត្ថម្ភបន្ថែមម្នាក់ ២លានរៀលដល់កីឡាករ ធឿន ធារ៉ា និង ធន់ អៀងឡៃ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ កីឡា 1189
GANZBERG ស្រលាញ់គុនខ្មែរពិតៗ ឧបត្ថម្ភបន្ថែមម្នាក់ ២លានរៀលដល់កីឡាករ ធឿន ធារ៉ា និង ធន់ អៀងឡៃ GANZBERG ស្រលាញ់គុនខ្មែរពិតៗ ឧបត្ថម្ភបន្ថែមម្នាក់ ២លានរៀលដល់កីឡាករ ធឿន ធារ៉ា និង ធន់ អៀងឡៃ

 

GANZBERG បានធ្វើឲ្យពិភពគុនខ្មែរកក្រើកសារជាថ្មីពេញផ្ទៃប្រទេស ក្នុងព្រឹត្តិការណ៍ GANZBERG រាជសីហ៍គុនខ្មែរ (រាជសីហ៍ WORRIOR LIONS KUN KHMER) ដែលរៀបចំដោយ GANZBERG សហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោន FULL HD TV កាលថ្ងៃទី 14 ខែមីនា ឆ្នាំ ២០២៤ ថ្មីៗនេះ។

ក្នុងការប្រកួតដែលចូលរួមដោយកីឡាករជើងខ្លាំងមកពី ៣ប្រទេសផ្សេងគ្នា គឺប្រទេសកូរ៉េ បេឡារុស្ស និងអ៊ីរ៉ង់ គឺអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា បានយកជ័យជំនះលើកីឡាករ ប៉ាវែល មកពីប្រទេសបេឡារុស្ស ក្លាយជាម្ចាស់ពានរាជសីហ៍ Kun Khmer។

កាន់តែពិសេស GANZBERG ឧបត្ថម្ភបន្ថែម ២លានរៀល ដល់ ធឿន ធារ៉ា សម្រាប់ ព្យាបាលរបួស និងបំប៉នសុខភាព ដើម្បីបន្តគ្រងជើងឯក លើកស្ទួយគុនខ្មែរឲ្យកាន់តែល្បី និង បន្ថែម ២លានរៀលដល់ ធន់ អៀងឡៃ សម្រាប់ព្យាបាលរបួស និងថែទាំសុខភាព។

បន្ថែមពីនេះក៏ចូលរូមអបអរសាទរផងដែរដល់កីឡាករគុនខ្មែរលោក រិន ដេវីត ដែលបានឈ្នះខ្សែក្រវាត់ GANZBERG រាជសីហ៍ KUN KHMER និង អបអរសាទរដល់កីឡាករ ឡុង ពិសិដ្ឋិ កីឡាករ នី វីរ៉ាផា និងកីឡាករ អេ អាំម៉ារីនភូថង ដែលបានឈ្នះគូមិត្តភាពអន្តរជាតិ Kun Khmer។
GANZBERG ស្រលាញ់គុនខ្មែរ!
GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក។