Khmer First Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 741
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ

ក្នុងពិធីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការខិតខំប្រឹងប្រែងដោយផ្ទាល់របស់កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា និងមានការគាំទ្រពីរាជរដ្ឋាភិបាល និងសប្បុរសជននានា និងការចូលរួមពីប្រជាពលរដ្ឋ សម្ដេចធិបតី ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងការប្រកួតកន្លងមក កីឡាប៉ារ៉ាឡាំពិកកម្ពុជាយើង បានទទួលមេដាយចំនួន២៦១គ្រឿងរួចមកហើយ ដែលលទ្ធផលនេះ យើងមិនធ្លាប់ទទួលបាននោះទេ តាំងពីដំណាក់កាលចាប់ផ្តើមដំបូងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំជំរុញវិស័យកីឡានេះបន្ថែមទៀត ពីព្រោះថាកីឡាករទាំងអស់ មិនមែនធ្វើការហ្វឹកហាត់ដើម្បីខ្លួនឯងនោះទេ គឺប្រឹងប្រែងប្រកួតដើម្បីលើមុខមាត់ជាតិកម្ពុជារបស់យើង ទង់ជាតិកម្ពុជារបស់យើង នៅលើឆាកអន្តរជាតិ៕




អត្ថបទទាក់ទង