Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង៖ ការកសាងសមាជិកបក្សថ្មីបន្ថែម ជាកម្លាំងសាមគ្គីដ៏រឹងមាំរបស់បក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 195
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង៖ ការកសាងសមាជិកបក្សថ្មីបន្ថែម ជាកម្លាំងសាមគ្គីដ៏រឹងមាំរបស់បក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន ឯកឧត្តមបណ្ឌិត អ៉ិត សំហេង៖ ការកសាងសមាជិកបក្សថ្មីបន្ថែម ជាកម្លាំងសាមគ្គីដ៏រឹងមាំរបស់បក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន

 

(ភ្នំពេញ)៖ ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែម គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។ 

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន ១៨០នាក់ របស់គណៈកម្មាធិការគណបក្សសង្កាត់ផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សខណ្ឌចំការមន។   

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បញ្ជាក់ថា សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិរបស់យើង។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ឯកឧត្តម យឹម ស៊ីណន តំណាងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលត្រូវប្រកាសចូលជាសមាជិកថ្មី មានជំនឿជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចថែរក្សាបាននូវសុខសន្តិភាព នាំនាវាកម្ពុជាឆ្ពោះទៅភាពជឿនលឿនដូចប្រទេសអភិវឌ្ឍនានា។ យើងខ្ញុំពិតជាមានមោទកភាព ដែលបានចូលរួមចំណែកក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា។ 

ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់គណបក្ស និងចូលរួមរក្សាប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នា សូមធ្វើការប្តេជ្ញាចិត្ត ដូចតទៅ៖

១. ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាលនៃ

គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។ 

២. ប្តេជ្ញាការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលនានារបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិ ដើម្បីធានាការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋ។ 

៣.ប្តេជ្ញាស្មោះត្រង់បម្រើជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ។ 

៤. ប្តេជ្ញាកៀរគរបងប្អូន ក្រុមគ្រួសារ និងមិត្តភ័ក្ត្រ ឱ្យទៅគាំទ្របោះឆ្នោត និងបោះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ ជាពិសេសដណ្តើមជ័យជំនះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕