Khmer First Close

សម្តេចតេជោ ហ៊ុន សែន៖ វិស័យអប់រំកម្ពុជាពេលនេះ បានដើរចេញមកឆ្ងាយហើយបើប្រៀបធៀបឆ្នាំ១៩៧៩

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1195
សម្តេចតេជោ ហ៊ុន សែន៖ វិស័យអប់រំកម្ពុជាពេលនេះ បានដើរចេញមកឆ្ងាយហើយបើប្រៀបធៀបឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន៖ វិស័យអប់រំកម្ពុជាពេលនេះ បានដើរចេញមកឆ្ងាយហើយបើប្រៀបធៀបឆ្នាំ១៩៧៩

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) ដែលពិធីនេះត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ នាព្រឹកថ្ងៃអង្គារទី២៥ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអប់រំរបស់កម្ពុជាពេលនេះ បានដើរចេញមកឆ្ងាយហើយ។ បើប្រៀបធៀបឆ្នាំ១៩៧៩ពេលនោះកម្ពុជា មានការលំបាកណាស់ ក្នុងការជ្រើសរើសគ្រូបង្រៀនដើម្បីមកបង្រៀនសិស្ស ដោយសារតែសង្គ្រាមបានបំផ្លាញអស់សូម្បីតែគ្រូបង្រៀន។

សម្តេចតេជោ បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបង្រៀន បន្តខិតខំសិក្សាលើកកម្រិតវិជ្ជាជីវៈរបស់ខ្លួន ដើម្បីឈានទៅដំឡើងក្របខណ្ឌនៃការបង្រៀនរបស់ខ្លួន និងឈានទៅអប់រំដល់កម្រិតបរិញ្ញាបត្របូកមួយ ដែលស្របទៅនឹងគោលនយោបាយការរៀនពេញមួយជីវិតដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ ខណៈដែលការជួបជុំដ៏ធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមានបញ្ហាអ្វីកើតឡើងដោយជំងឺកូវីដ-១៩នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាសម្ដេចបានប្រកាសលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស ប៉ុន្ដែការបន្តអនុវត្តនូវវិធានការការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺជាការទប់ស្កាត់បាននូវការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩នៅកម្ពុជា៕

អត្ថបទទាក់ទង