Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូប្រជាពលរដ្ឋឱ្យបានលឿនរហ័ស

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 798
ឯកឧត្តម សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ឯកឧត្តម សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូប្រជាពលរដ្ឋឱ្យបានលឿនរហ័ស

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យប្រតិភូទីប្រឹក្សាដោះស្រាយវិវាទ ហៅកាត់ថា CAO ចូលជួបពិភាក្សាការងារ និងឈ្វេងយល់អំពីការចុះបញ្ជីដីធ្លីនៅកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង៧លានបណ្ណ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា កម្ពុជានៅសល់ប្រមាណជា ៥លានក្បាលដីទៀត ដែលត្រូវចុះបញ្ជីឱ្យចប់ជាស្ថាពរនៅអំឡុង២ឆ្នាំខាងមុខនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស គឺធ្វើឡើងដោយមិនមានការរើសអើងចំពោះប្រជាពលរដ្ឋទូទៅ ឬជនជាតិដើមភាគតិចនោះទេ៕