Khmer First Close

សម្តេចតេជោ ហ៊ុន សែន ៖ សិស្សរៀនសម័យមុន និងសិស្សរៀនពេលបច្ចុប្បន្ននេះ មានភាពខុសគ្នាឆ្ងាយណាស់

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1392
សម្តេចតេជោ ហ៊ុន សែន ៖ សិស្សរៀនសម័យមុន និងសិស្សរៀនពេលបច្ចុប្បន្ននេះ មានភាពខុសគ្នាឆ្ងាយណាស់ សម្តេចតេជោ ហ៊ុន សែន ៖ សិស្សរៀនសម័យមុន និងសិស្សរៀនពេលបច្ចុប្បន្ននេះ មានភាពខុសគ្នាឆ្ងាយណាស់

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម័យមុនសិស្សរៀនក្រោមកុដិលោកសង្ឃ រៀនក្រោមដើមឈើ នេះជាការលំបាក ដល់ផុតពីពេលនោះមក រាជរដ្ឋាភិបាល និងប្រជាជនបានខិតខំរួមគ្នា រហូតដល់មានសាលារៀន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះ បានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បច្ចុប្បន្ននេះ យើងមានសាលារៀនគ្រប់ទីកន្លែង សិស្សានុសិស្សអាចចូលរៀនបានយ៉ាងងាយស្រួល មិនត្រឹមតែប៉ុណ្ណឹងទេ រាជរដ្ឋាភិបាលបានដាក់គោលនយោបាយកំណែទម្រង់ប្រព័ន្ធអប់រំ ដើម្បីឱ្យការអប់រំមានគុណភាព នេះជាផលកើតចេញពីប្រទេសមានសុខសន្តិភាព ទើបមានការវិវត្តន៍ជឿនលឿនជាលំដាប់នូវវិស័យអប់រំទាំងវិស័យអប់រំ និងវិស័យអប់រំឯកជនទាំងអស់៕

អត្ថបទទាក់ទង