Khmer First Close

សម្តេចតេជោ ហ៊ុន សែន៖ នៅក្នុងរបបប៉ុលពត សាលារៀនទាំងអស់នៅកម្ពុជា គឺត្រូវខ្ទេចតែម្ដង

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1365
សម្តេចតេជោ ហ៊ុន សែន៖ នៅក្នុងរបបប៉ុលពត សាលារៀនទាំងអស់នៅកម្ពុជា គឺត្រូវខ្ទេចតែម្ដង សម្តេចតេជោ ហ៊ុន សែន៖ នៅក្នុងរបបប៉ុលពត សាលារៀនទាំងអស់នៅកម្ពុជា គឺត្រូវខ្ទេចតែម្ដង

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) ដែលពិធីនេះត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារទី២៥ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរបបប៉ុលពត សាលារៀនទាំងអស់នៅកម្ពុជា គឺត្រូវខ្ទេចតែម្ដង ក្រោយរំដោះរបបនេះ កូនចៅរបស់ប្រជាពលរដ្ឋភាគច្រើន គឺបានចូលរៀននៅតាមកុដិលោក តាមវត្តអារាម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមបរទេសដែលអះអាងខ្លួនថា ជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែកសាងកំហុសចំពោះកម្ពុជា បណ្ដាលឱ្យរងគ្រោះព្រោះសង្គ្រាម ធ្វើឱ្យប្រទេសរងគ្រោះគ្រប់បែបយ៉ាង ប៉ុន្ដែសូម្បីតែពាក្យសូមទោសមួយម៉ាត់ ក៏បរទេសទាំងនោះមិនបានធ្វើចំពោះកម្ពុជាផង គឺប្រើត្រឹមពាក្យសោកស្ដាយប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យើងបាននិងកំពុងខិតខំងើបឈរយ៉ាងលំបាកក្រោយថ្ងៃរំដោះ៧មករា រហូតមកដល់ពេលនេះ ដើម្បីនាំយកនូវអនាគតដ៏ល្អមួយសម្រាប់កូនចៅរបស់យើង និងប្រទេសជាតិរបស់យើង៕

អត្ថបទទាក់ទង