Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលការបង្ហោះរូបភាពរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara ថាមានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1058
រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលការបង្ហោះរូបភាពរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara ថាមានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលការបង្ហោះរូបភាពរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara ថាមានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ

ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Mao Chandara បានយករូបភាពចាស់មកបង្ហោះទ្បើងវិញសាជាថ្មី ថាមានទាហានថៃបានកាត់បើកសោរនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ ក្រោយបានបិទអស់រយៈពេល៧ឆ្នាំ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ។

ករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការច្រានចោលទាំងស្រុង និងមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara នោះឡើយ។

រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នេះជារូបភាពចាស់តាំងពី ១៦ឆ្នាំមុនមកម្លេះ (២០០៨) មិនមែនជារូបភាពថ្មីៗ ដូចការបង្ហោះ នោះឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំឱ្យមានការភ័ន្តច្រទ្បំ។

រដ្ឋបាលខេត្តព្រះវិហារ