Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កសិដ្ឋានផលិតទឹកគោនៅកម្ពុជា បានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1204
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កសិដ្ឋានផលិតទឹកគោនៅកម្ពុជា បានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កសិដ្ឋានផលិតទឹកគោនៅកម្ពុជា បានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា គឺបានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ បញ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្រេសមីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី បានថ្លែងបន្តថា ទិន្នន័យនៃការនាំចូលទឹកដោះពីក្រៅប្រទេសចូលមកកម្ពុជា គិតជាប្រចាំឆ្នាំមានចំនួន ៩៨ ០០០ តោន ក្នុងមួយឆ្នាំ និងគិតជាថវិកាសរុបប្រមាណ ៧៤៤លានដុល្លារ។ ដូច្នេះហើយទើបក្មេងៗជំនាន់ក្រោយបានទទួលអាហាររូបត្ថម្ភគ្រប់គ្រាន់ ធ្វើឱ្យរាងកាយលូតលាស់បានល្អ កាយសម្បទាមាំមួន ពីព្រោះគុណភាពចំណីអាហារគឺសំខាន់ណាស់ ដោយការបរិភោគគ្រប់គ្រាន់នៅពីក្មេង នឹងផ្តល់ផលល្អនៅពេលចាស់៕


 

អត្ថបទទាក់ទង