សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បារាំងបានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ច ជាមួយកម្ពុជា
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការអញ្ជើញរបស់ប្រធានាធិបតីបារាំង បានឆ្លុះបញ្ចាំងឱ្យឃើញថា បារាំង បានផ្តល់តម្លៃ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត ទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ច រវាងកម្ពុជា និងបារាំង ដែលនេះគឺជាមោទនភាពរបស់យើង ហើយយើងក៏ផ្តល់ការឆ្លើយតបដោយស្មើភាពគ្នាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-បារាំង ដែលមានជាយូរមកហើយ ហើយក៏ជាទំនាក់ទំនងជាប្រវត្តិសាស្រ្តដែលយើងត្រូវបន្តពូនជ្រុំផងដែរ៕
|