Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងអណត្តិទី ៧ នេះ រាជរដ្ឋាភិបាលដាក់ចេញនូវសូចនាករធំៗចំនួន ៥ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 176
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងអណត្តិទី ៧ នេះ រាជរដ្ឋាភិបាលដាក់ចេញនូវសូចនាករធំៗចំនួន ៥ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងអណត្តិទី ៧ នេះ រាជរដ្ឋាភិបាលដាក់ចេញនូវសូចនាករធំៗចំនួន ៥ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិស័យការងារពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះហើយយើងត្រូវដាក់គោលដៅអោយខ្ពស់ ហើយត្រូវសម្រេចអោយបាន ដើម្បីហុចផលទៅដល់ប្រជាពលរដ្ឋរបស់យើង ស្របតាមសូចនាករទាំង ៥ គឺ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ «បងប្អូនកម្មករ និយោជិត ចំនួន ១៨១០៨ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល» នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិថ្មីនេះ ត្រូវបន្តថែរក្សានូវសមិទ្ធផលវិជ្ជមានទាំងអស់ដែលបានកសាងដោយលំបាកក្នុងរយៈពេល ៤០ឆ្នាំនេះ និងត្រូវថែរក្សាឱ្យបាននូវស្ថិរភាព សន្តិភាព កុំអោយបាត់បង់ទៅវិញ និងជាពិសេសត្រូវថែរក្សាឱ្យបាននូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងកំណែទម្រង់ដែលយើងទទួលបានជោគជ័យកន្លងមកនេះ៕

អត្ថបទទាក់ទង