Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ចាប់ពីឆ្នាំ២០២៥តទៅ ក្រសួងការងារ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ១ឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ដល់សហគ្រាសដែលទទួលបានជ័យលាភី

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1177
ចាប់ពីឆ្នាំ២០២៥តទៅ ក្រសួងការងារ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ១ឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ដល់សហគ្រាសដែលទទួលបានជ័យលាភី ចាប់ពីឆ្នាំ២០២៥តទៅ ក្រសួងការងារ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ១ឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ដល់សហគ្រាសដែលទទួលបានជ័យលាភី

ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ដល់សហគ្រាសដែលទទួលបានជ័យលាភី។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា សហគ្រាសជ័យលាភី ត្រូវទទួលបានការលើកទឹកចិត្ត មានជាអាទិ៍៖ ១. ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលមាន ៣កម្រិត, ២. វិញ្ញាបនបត្រ”សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”, ៣. ការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន។ ឯកឧត្តម ហេង សួរ បានថ្លែងបន្តថា ក្រសួងការងារ ខិតខំធ្វើឱ្យប្រសើរឡើងនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

ទន្ទឹមគ្នានេះ ក្រសួងការងារការងារ ក៏បានខិតខំប្រឹងប្រែងផ្តល់សេវាស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋដោយបានចុះឈ្មោះអ្នកស្វែងរកការងារនិងផ្គូផ្គងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជក ហើយក្រសួង បានបន្តការធ្វើសមាហរណកម្ម និងទំនើបកម្មការធ្វើអធិការកិច្ចការងារ ពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ផ្អែកលើកម្រិតហានិភ័យរបស់សហគ្រាស គ្រឹះស្ថាននីមួយៗ និងវិធីសាស្ត្រអធិការកិច្ចប្រកបដោយវិជ្ជាជីវៈ និងចុះអធិការកិច្ចការងារតែ ១ដង/ឆ្នាំ ចំពោះអធិការកិច្ចសាមញ្ញ ត្រូវអនុវត្តតាមរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំដោយបានចុះផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងចុះធ្វើអធិការកិច្ច ដាក់កំហិត និងផាកពិន័យ ព្រមទាំងព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន សិប្បកម្មឡឥដ្ឋ និងកសិឧស្សាហកម្មទាំងឡាយណាដែលមិនអនុវត្តបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលអនុញ្ញាតឱ្យប្រើប្រាស់ពលកម្មកុមារ។

បើតាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា បងប្អូនកម្មករនិយោជិត មានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ក្រសួង ក្នុងការដាក់ចេញវិធានការបង្ការទប់ស្កាត់បានទាន់ពេលវេលា នូវរាល់បញ្ជដែលអាចកើតឡើងជាយថាហេតុ និងដំណោះស្រាយរាល់បាតុភាពនានាប្រកបដោយបុរេសកម្ម ក៏ដូចជាការដោះស្រាយវិវាទការងារ ករណីរោងចក្រក្ស័យធនដោយថៅកែរត់ចោល ឬដោយអគ្គិភ័យឆេះរោងចក្រជាដើម ព្រមជាមួយនឹងការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព និងទាន់ពេលវេលា៕

អត្ថបទទាក់ទង