Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជារាជរដ្ឋាភិបាលចាត់វិធានការទៅលើអ្នកប៉ុនប៉ងដុតប្រទេសរុញបាតុកម្មនៅកម្ពុជា សូមកុំចោទរដ្ឋាភិបាលថាផ្តាច់ការ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 668
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជារាជរដ្ឋាភិបាលចាត់វិធានការទៅលើអ្នកប៉ុនប៉ងដុតប្រទេសរុញបាតុកម្មនៅកម្ពុជា សូមកុំចោទរដ្ឋាភិបាលថាផ្តាច់ការ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជារាជរដ្ឋាភិបាលចាត់វិធានការទៅលើអ្នកប៉ុនប៉ងដុតប្រទេសរុញបាតុកម្មនៅកម្ពុជា សូមកុំចោទរដ្ឋាភិបាលថាផ្តាច់ការ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជារាជរដ្ឋាភិបាលចាត់វិធានការមិនអោយអ្នកប៉ុនប៉ងធ្វើសកម្មភាពតាមរយៈការអនុវត្តន៍ច្បាប់ទៅលើអ្នកប៉ុនប៉ងដុតប្រទេសរុញបាតុកម្មនៅកម្ពុជាអោយទៅដូចបង់ក្លាដេស សូមកុំចោទរដ្ឋាភិបាលថាផ្តាច់ការ យើងគ្មានអ្វីក្រៅពីការពារអស្ថិរភាពកើតមាននៅក្នុងប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអាចអោយប្រជាជនរាប់លាននាក់ជាជនរងគ្រោះនៃការចាប់ផ្តើមរបស់មនុស្សមួយក្តាប់តូចនោះទេ ព្រោះកម្ពុជាធ្លាប់ជួបហើយ ការធ្វើបាតុកម្មឈានទៅដល់អំពើហិង្សា និងភាពអាណាធិបតេយ្យធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មបងប្អូនបែបណា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសមាគមឧកញ៉ាកម្ពុជា និងអ្នកអភិវឌ្ឍន៍លំនៅឋាន» នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង