សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចក្ខុវិស័យនៃការសាងសង់ព្រែកជីកនេះគឺស្របជាមួយចក្ខុវិស័យរបស់បុព្វបុរសយើងនៅក្នុងអាណាចក្រហ្វូណន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចក្ខុវិស័យនៃការសាងសង់គឺស្របជាមួយចក្ខុវិស័យរបស់បុព្វបុរសយើងនៅក្នុងអាណាចក្រហ្វូណនដែលយើងមានឯកសាររាជធានីនៅអង្គរបុរី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បុព្វហេតុនៃការសាងសង់គឺមិនខុសពី២០០០ឆ្នាំមុនទេ ពោលគឺធ្វើប្រព័ន្ធនេះដើម្បីលើកកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យភាព និងភាពរីកចម្រើនរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤៕