Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅពួកអង្គការសិទ្ធិមនុស្សមួយចំនួនថា ប្រទេសណាក៏គេអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយមល្មើសច្បាប់ដែរ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 150
សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅពួកអង្គការសិទ្ធិមនុស្សមួយចំនួនថា ប្រទេសណាក៏គេអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយមល្មើសច្បាប់ដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅពួកអង្គការសិទ្ធិមនុស្សមួយចំនួនថា ប្រទេសណាក៏គេអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយមល្មើសច្បាប់ដែរ

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលរាជរដ្ឋាភិបាលអនុវត្តច្បាប់ ដើម្បីការពារសិទ្ធិសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពសុវត្ថិភាពជូនសង្គមជាតិ បែរជាអង្គការសិទ្ធិមនុស្សមួយចំនួនចោទថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សទៅវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យអង្គការសិទ្ធិមនុស្សពិនិត្យមើលឱ្យច្បាស់ពីអង្គហេតុអង្គច្បាប់ នៃព្រឹត្តិការណ៍ថ្ងៃ១៨សីហា ដែលក្រុមជ្រុលនិយមមកធ្វើបាតុកម្ម មានទាំងដបសាំង ចំពាមកៅស៊ូគ្រាប់ដែក និងមានជជែកគ្នាដោយប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅប្រទេសអង់គ្លេស ក៏គេអនុវត្តច្បាប់ ចំពោះអ្នកធ្វើបាតុកម្មខុសច្បាប់នោះដែរ រហូតមកដល់ពេលនេះ មានការចាប់មនុស្សជាង១០០០ នាក់ ដែលធ្វើសកម្មភាពញុះញង់ផ្សេងៗ ខុសច្បាប់ នៅក្នុងប្រទេសរបស់គេ៕

អត្ថបទទាក់ទង