Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងនឹងការកសាងសន្តិភាព

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 146
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងនឹងការកសាងសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងនឹងការកសាងសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ អ.វ.ត.ក. បានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់គោលការណ៍ដើម្បីឱ្យបង្កើត «វិទ្យាស្ថានរបស់រដ្ឋមួយទទួលបន្ទុកកេរ្តិ៍ដំណែលរបស់ អ.វ.ត.ក» ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីស្វែងយល់បន្ថែមអំពីអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ក៏ដូចជាជោគជ័យនៃដំណើរការជំនុំជម្រះក្តីរបស់អ.វ.ត.ក.។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិលា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា» នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង